នាយកដ្ឋានកិច្ចការបណ្ដុះបណ្ដាលបំពេញមុខងារក្នុងការគ្រប់គ្រង ការបណ្ដុះបណ្ដាលគ្រប់ប្រភេទ និងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ។ ក្នុងន័យនេះនាយកដ្ឋានបណ្ដុះបណ្ដាល បាន និងកំពុងយកចិត្តទុកដាក់លើការពង្រឹងគុណភាពគ្រូបង្រៀន ដោយចាត់ទុកថា គ្រូបង្រៀននៅកម្ពុជាត្រូវទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ថាជាអ្នកផលិតចំណេះដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់កែលម្អគោលនយោបាយ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងធ្វើកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដោយផ្តោតលើចំណុចសំខាន់ៗដូចតទៅ៖
- ការកែលម្អកម្មវិធីបណ្ដុះបណ្ដាល និងវិក្រឹតការគ្រូ
- ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេសខាងផ្នែកខ្លឹមសារមេរៀន គរុកោសល្យ និងវិធីសាស្ត្របង្រៀនសម្បូរបែប និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន
- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របតាមបច្ចេកវិទ្យាថ្មីៗ បណ្ណាល័យ និងសម្ភារឧបទេសទំនើបសម្បូរបែប
- ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងគ្រប់គ្រង
- ការផ្សាភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ
- ការធានាគុណភាពនៃការបណ្ដុះបណ្ដាល
