នាយកដ្ឋានអភិវឌ្ឍន៍បច្ចេកទេសទូទៅ

មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម

អំពី

  • មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម    លេខកូដ.....................

  • នាយកគ្រឹះស្ថាន ៖ លោក សេង ស៊ីម លេខទូរស័ព្ទ ៖ ០១២ ៩៨៩ ៣៣៦

លោក សេង ស៊ីម
លោក សេង ស៊ីម

នាយកសាលា

កម្រងរូបភាព

ទីតាំង

អាសយដ្ឋាន៖ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

ប្រវត្តិ

មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ១៣៧ ស.ស.រ. ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៨៤ របស់ក្រុមប្រឹក្សារដ្ឋមន្រ្តី ដែលមានតួនាទីដ៏សំខាន់ក្នុងការ    បណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យដោយបានធ្វើការបណ្តុះ    បណ្តាលជាបន្តបន្ទាប់តាមប្រព័ន្ធ៧+៣ ៨+៣ ១១+២ និងបច្ចុប្បន្ន១២+២។ ពីឆ្នាំ១៩៨៤ រហូតដល់ឆ្នាំ២០២០ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ក៏ដូចនឹងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគផ្សេងទៀតស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ លុះមកដល់ខែកញ្ញា ឆ្នាំ២០២០រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យលេខ១៤៣ អនក្រ.ប្រក ចុះថ្ងៃទីចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីផ្ទេរការគ្រប់គ្រងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង៤ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាននៅខេត្តស្ទឹងត្រែង និងសាលាគរុកោសល្យនិងវិក្រឹតការ​​​​​​​​​​​​​​​​​​​​​​ទាំង១៥ និងសាលាអនុវត្តន៍ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីអភិវឌ្ឍធនធានគ្រូបង្រៀន គុណភាពបណ្តុះបណ្តាល និងវិក្រឹតការបុគ្គលិកអប់រំស្របតាមគោលនយោបាយកំណែទម្រង់គ្រូបង្រៀននិងកំណែទម្រង់វិស័យអប់រំ។

 ក្នុងទិសដៅនៃផែនការយុទ្ធសាស្រ្តសម្រាប់កំណែទម្រង់ការអប់រំគ្រូបង្រៀននៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡានឹងបង្កើតវិទ្យាស្ថានគរុកោសល្យបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខត្រឹមឆ្នាំ២០៣០ដោយប្រែក្លាយពីមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំងបួន រួមមានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្តាល មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែងដើម្បីដំឡើងប្រព័ន្ធបណ្តុះបណ្តាលពីប្រព័ន្ធ១២ + ២ ទៅ ១២+ ៤ ។

ចក្ខុវិស័យ

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖

  • អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ

  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន

  • ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

ទំនាក់ទំនង

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅ​ម៉ោង 8:36 AM