សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ

សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ

អំពី

សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ[លេខកូដគ្រឹះស្ថាន] [អេង សុខា]

លោក អេង សុខា
លោក អេង សុខា

នាយកសាលា

កម្រងរូបភាព

ទីតាំង

អាសយដ្ឋាន៖ ស្ថិតនៅក្នុង ភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

ប្រវត្តិ

ប្រទេសកម្ពុជាបានជួបប្រទះនឹងសង្រាមស៊ីវិលជាច្រើនឆ្នាំ។ បន្ទាប់ពីប្រទេសជាតិបានរំដោះផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គ្រប់វិស័យត្រូវបានស្តារ​និងកសាងឡើងវិញជាបណ្តើរៗ ក្នុងនោះវិស័យអប់រំជាវិស័យអទិភាពភាព។ ក្នុងនោះដែរគ្រឹះស្ថានបណ្តុះបណ្តាលគ្រូជាច្រើនក៏បាន

កកើតឡើងទូទាំងប្រទេស ក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមគ្រឹះស្ថានទាំងនេះ នៅខេត្តក្រចេះក៏មានសាលាគរុកោសល្យ និងវិក្រឹតការផងដែរ។ មកទល់ពេលនេះ គ្រឹះសា្ថននេះបានទទួលការបណ្តុះបណ្តាលគ្រូបឋមបាន៣៩ជំនាន់ សម្រាប់ចេញទៅបម្រើការងារជាអ្នកអប់រំក្នុងខេត្តក្រចេះរួមមានតាមរូបមន្ដ (៧+១) ពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៧ រូបមន្ត(៨+១) ពីឆ្នាំ១៩៨៨រហូតដល់ឆ្នាំ១៩៩០ រូបមន្ត (៨+២) ពីឆ្នាំ១៩៩១ រហូតដល់ឆ្នាំ១៩៩៣ រូបមន្ត(១១+១) ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ១៩៩៧  រូបមន្ត (១២+២) ពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន ។ គិតចាប់ពីការទទួលបណ្តុះបណ្តាលមក គ្រឹះស្ថាននេះបានបណ្តុះបណ្តាលគរុសិស្សសរុបចំនួន២៤៣៣នាក់ ស្រី១៤២២នាក់។ សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះមានផ្ទៃដីសរុប ៤.០៤៨ម2 ហើយមានទីតាំងនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ចក្ខុវិស័យ

កសាងគ្រូបង្រៀនឱ្យមានចំណេះដឹង ជំនាញ សីលធម៌ និងមានសមត្ថភាពអនុវត្តវិជ្ជាជីវៈដោយមានការទទួលស្គាល់ពីសង្គម។

បេសកកម្ម

ដើម្បីសម្រេចបាននូវចក្ខុវិស័យគ្រឹះស្ថានអប់រំគ្រូបង្រៀនបានកំណត់បេសកកម្មចម្បងចំនួន៣គឺ៖

  • អប់រំគរុនិស្សិត និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យមានគុណសម្បទាពេញលេញឆ្លើយតបបរិវត្តកម្មអប់រំ
  • លើកកម្ពស់ការស្រាវជ្រាវអប់រំ ដើម្បីបង្កើនគុណភាពការបង្រៀន និងរៀន
  • ផ្តល់សេវាដល់សហគមន៍ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន

ទំនាក់ទំនង

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅ​ម៉ោង 8:52 AM