សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម

សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម

អំពី

សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ជាគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលបានបណ្តុះបណ្ដាលគ្រូបង្រៀនកម្រិតបឋ​មសិក្សា។

លោក ព្រំ បូរ៉ាត
លោក ព្រំ បូរ៉ាត

នាយកសាលា

កម្រងរូបភាព

ទីតាំង

អាសយដ្ឋាន៖ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានទំហំផ្ទៃដី ៤៨១៥៨ម៉ែត្រការ៉េ ខាងជើងជាប់ នឹងផ្លូវជាតិលេខ៧Aចាស់ មានទទឹងប្រវែង៦១២ម៉ែត្រ ខាងកើតជាប់នឹងផ្លូវជាតិ៧Aចាស់ ជាប់របងវិទ្យាល័យ ព្រះសីហនុ មានប្រវែង ៣១២ម៉ែត្រ ខាងត្បូងជាប់ ផ្លូវលំមាន ទទឹង ប្រវែង១១៤ម៉ែត្រ ខាងលិចជាប់ និងរបងសាលាពិការភ្នែក និងផ្លូវច្រកចូលមានបណ្តោយ ៣២៨ម៉ែត្រ(បណ្តោយនិងទទឹងមិនស្មើគ្នាមកពីសណ្ឋានដីវៀចតាមផ្លូវ)។ ផែនទីបង្ហាញទីតាំងលើ Google Map ដូចខាងក្រោម៖

ប្រវត្តិ

ទីកន្លែងសព្វថ្ងៃនេះ ពីដំបូងជាដីព្រៃដែលមានដើមឈើធំៗ លុះឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ទីកន្លែងនេះបានបង្កើតអាគារជាច្រើនខ្នង ដែលជាស្នាព្រះហស្ថរបស់ព្រះបាទសម្តេចនរោត្តមសីហនុ ដោយមានជំនួយពីបរទេស គឺប្រទេសចិន ហើយបានដាក់ឈ្មោះថា សាកលវិទ្យាល័យភូមិន្ទកំពង់ចាម ។ លុះពីឆ្នាំ១៩៧០ ដល់១៩៧៥ ប្រទេសកម្ពុជាបានជួបប្រទះសង្គ្រាមដែលបានធ្វើឱ្យកន្លែងនេះក្លាយទៅជា  សមរភូមិប្រយុទ្ធយ៉ាងខ្លាំង ធ្វើឱ្យអាគារទាំងអស់ខ្ទេចខ្ទីរស្ទើតែទាំងស្រុង ចំណែកដែលនៅសេសសល់គឺមានតែគ្រឹះអាគារ និងមានគ្រាប់បែកគ្រាប់មីនជាច្រើន ជាហេតុធ្វើឱ្យកន្លែងនេះទុកចោលរហូតដល់ឆ្នាំ១៩៧៩ ទើបគណកម្មាធិការខេត្តកំពង់ចាម បានប្រគល់ដី និងអាគារបែកបាក់ឱ្យមក សាលាគរុកោសល្យខេត្ត      កំពង់ចាម។ អាគារគ្មានដំបូលតែសាលាពុំមានលទ្ធភាពសាងសង់ និងជួសជុលឡើងវិញ រហូតមកដល់​ឆ្នាំ១៩៨៧ ទើបក្រសួងផ្តល់ថវិការរៀបចំជាបណ្តើរៗ បានចំនួន ៣អាគារ។ នៅឆ្នាំ១៩៩០ មានអង្គការ             រ៉េដបាណា មកជួយសាងសង់លើគ្រឹះចាស់ និងជួសជុលបន្ថែម ចំពោះអាគារទ្រុឌទ្រោម ដែលសាងសង់ ដោយក្រសួងអបរំ បានរួចរាល់ជាស្ថាពរនៅឆ្នាំ១៩៩៩ ដែលមានអាគារចំនួន ១២ខ្នង និងបង្គន់ ២កន្លែង។  ឆ្នាំ២០០៤ មានអង្គការ​JHP បានសាងសង់អាគារពីរជាន់ចំនួនមួយខ្នង និងបង្គន់អនាម័យចំនួន៣បន្ទប់។ ​ ឆ្នាំ២០០៦ អង្គការBETT បាន​សាងសង់អាគារស្នាក់នៅមួយខ្នង ២ជាន់ និងបង្គន់អនាម័យ ៨បន្ទប់​ បន្ទប់ទឹក ២បន្ទប់ និងជួសជុលអាគារចាស់ដែលទ្រុឌទ្រោមចំនួន១១ខ្នង បង្គន់អានាម័យ ២កន្លែងទៀត។​​​

ចក្ខុវិស័យ

បណ្តុះបណ្តាលគ្រូ​បង្រៀន​ឱ្យ​មាន​ចំណេះដឹង ជំនាញ សីលធម៌ និង​មាន​សមត្ថភាព​អនុវត្ត​វិជ្ជាជីវៈ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​សង្គម​។ 

បេសកកម្ម

ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យខាងលើ​ សាលា​បាន​កំណត់​បេសកកម្ម​ចម្បង​ចំនួន ​៣ ​គឺ​៖

  • អប់រំ​គរុសិស្ស និង​អភិវឌ្ឍ​សមត្ថភាព​គ្រូ​បង្រៀន​ឱ្យ​មាន​គុណសម្បទា​ពេញលេញ​ឆ្លើយ​តប​បរិវត្ត​កម្មអប់រំ
  • លើក​កម្ពស់​ការ​ស្រាវជ្រាវ​អប់រំ ដើម្បី​បង្កើន​គុណភាព​ការ​បង្រៀន និង​រៀន
  • ផ្តល់​សេវា​ដល់​សហគមន៍ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូ​បង្រៀន

ទំនាក់ទំនង

ឯកសារ

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ 27 ឧសភា 2026 នៅ​ម៉ោង 8:44 AM